អាជ្ញាធរឥណ្ឌា បានប្រកាសអាសន្នកម្រិតខ្ពស់នៅតាមព្រំដែនជាមួយប៉ាគីស្ថាន និងបង់ក្លាដែស បន្ទាប់ពីការបំផ្ទុះរថយន្តមួយនៅទីក្រុងញូវដេលី។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ India Today។

យោងតាមប៉ុស្តិ៍ទូរទស្សន៍ India Today ផ្សាយថា កងកម្លាំងសន្តិសុខព្រំដែន បានបង្កើនការប្រុងប្រយ័ត្ន និងបង្កើនការល្បាតដើម្បីការពារការគំរាមកំហែងដែលអាចកើតមាន។
ការបំផ្ទុះគឺនៅក្នុងសង្កាត់ Old Delhi នៃរដ្ឋធានីឥណ្ឌា ដែលពេញនិយមសម្រាប់អ្នកទេសចរ។
កាលពីល្ងាចថ្ងៃចន្ទ រថយន្តមួយគ្រឿង បានផ្ទុះបង្កឱ្យឆាបឆេះដល់រថយន្តជាច្រើនគ្រឿងទៀតក្នុងទីក្រុងញូវដេលី។ ក្នុងហេតុការណ៍នេះ មនុស្សជាង ១០ នាក់ស្លាប់ និងជិត ២០នាក់ រងរបួស។ មូលហេតុនៃការបំផ្ទុះនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ។ ប៉ូលីស កំពុងស៊ើបអង្កេតហេតុការណ៍នេះ៕


ដោយ៖ ពេជ្រ
