បេសកជនរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរី បានព្រមាន កាលពីថ្ងៃអង្គារ ដោយលើកឡើងពីការប៉ះទង្គិចគ្នារវាងក្រុមដែលគាំទ្រដោយតួកគី និងក្រុមឃឺដនៅភាគខាងជើងថា ជម្លោះនៅដាម៉ាស មិនទាន់បញ្ចប់ត្រឹមនេះទេ ទោះការចាកចេញរបស់អតីតប្រធានាធិបតី លោក បាសា អាល់អាសាដ ក៏ដោយ ។
លោក Geir Pedersen បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកនៅស៊ីរី ក៏បានអំពាវនាវនៅក្រុមប្រឹក្សាសន្តិសុខសម្រាប់អ៊ីស្រាអែលឱ្យបញ្ឈប់សកម្មភាពវាយប្រហារលើកន្លែងតាំងទីលំនៅទាំងអស់នៅក្នុងតំបន់ Golan ដែលពួកគេកាន់កាប់ ។
ទន្ទឹមនោះ លោក Pedersen បានព្រមានថា អរិភាពនឹងបន្តក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយទៀត មុនពេលបទឈប់បាញ់សម្របសម្រួល ។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី បានផ្ដួលរលំរបបលោកអាសាដ ដោយជោគជ័យកាលពីពេលថ្មីៗនេះ ដែលកំពុងធ្វើឲ្យប្រទេសនេះ កំពុងស្ថិតក្នុងភាពវឹកវរ៕
ដោយ៖ ពេជ្រ