ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរចេញទៅប្រទេសថៃនៅថ្ងៃនេះហើយ ដើម្បីត្រៀមចូលរួមការប្រកួតចុងក្រោយពូល A នៃពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 បន្ទាប់ពីយកឈ្នះលើក្រុមទីម័រខាងកើត ២-១ កាលពីយប់មិញ។
សូមជម្រាបថា ក្រុមដំរីសឹកថៃ នឹងបើកទ្វារពហុកីឡដ្ឋានជាតិ RAJAMANGALA របស់ពួកគេ ទទួលស្វាគមន៍ក្រុមគោព្រៃកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២០៖០០នាទីយប់ ។
គិតត្រឹមពេលនេះក្រុមដំរីសឹកថៃ ធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តរួចហើយ ក្រោយឆ្លងកាត់៣ប្រកួតមាន៩ពិន្ទុ ទោះសល់១ប្រកួតទៀតក្ដី ដោយឈរលេខ១ ក្នុងពូល A ខណៈសិង្ហបុរី ឈរលេខ២ មាន៦ពិន្ទុ កម្ពុជា ឈរលេខ៣ មាន៤ពិន្ទុ និងម៉ាឡេស៊ី ឈរលេខ៤ មាន៤ពិន្ទុ ក្រោយឆ្លងកាត់៣ប្រកួតដូចគ្នា។ ដូច្នេះ៣ក្រុមក្នុងពូល A នឹងត្រូវប្រជែងគ្នាដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេ៕