ការហៅទូរស័ព្ទមួយពីលោកប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់សមភាគីរុស្ស៊ី លោក Vladimir Putin នាពេលថ្មីៗនេះ នាយកមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃសាកលវិទ្យាល័យ Columbia លោកសាស្ត្រាចារ្យ Jeffrey Sachs សង្គ្រាមនៅអ៊ុយក្រែន នឹងបញ្ចប់ឆាប់ៗ ។
លោក Sachs បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា លោក Trump កំពុងធ្វើអ្វីដែលត្រូវធ្វើ ហើយលោក ទូរស័ព្ទទៅលោក Putin ឲ្យពិចារណាបញ្ឈប់ការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ចាប់ពីពេលនេះ។
ទោះបីជាព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត រួមទាំងព្រំដែនថ្មីនឹងនៅតែត្រូវចរចា ប៉ុន្តែជម្លោះនឹងត្រូវបញ្ចប់ឆាប់ៗ។ តាមគំនិតរបស់លោក ហេតុផលស្នូលនៅពីក្រោយជម្លោះនេះ ចាំបាច់ត្រូវដោះស្រាយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៦ ខែធ្នូ លោក Trump បាននិយាយថា Zelensky គួរតែត្រៀមខ្លួនដើម្បីយល់ព្រមធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន។ ម្យ៉ាងវិញទៀត គណបក្សសាធារណរដ្ឋពិតជាបានផ្តល់សញ្ញាថា ទីក្រុងគៀវ មិនចាំបាច់ព្យាយាម និងយកដីមួយចំនួនដែលបាត់បង់ទៅរុស្ស៊ីមកវិញនោះទេ៕
ដោយ៖ ពេជ្រ