អាល្លឺម៉ង់​ ឲ្យ​ពង្រឹងណាតូប៉ែក​ខាង​កើត បន្ទាប់​ពី​ឧប្បត្តិហេតុ​យន្តហោះ​គ្មាន​មនុស្ស​បើក

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ពង្រឹងផ្នែកខាងកើតរបស់ប្លុក និងបង្កើនសម្ពាធលើប្រទេសរុស្ស៊ី។

លោក Wadephul បាននិយាយ ដោយអត្ថាធិប្បាយលើការលុកលុយរបស់យន្តហោះគ្មានមនុស្សបើកនៅប្រទេសប៉ូឡូញ និងរ៉ូម៉ានីថា រុស្ស៊ីត្រូវតែដឹងថាយើងនឹងឆ្លើយតបជានិច្ច។

លោក​ បាន​សង្កត់​ធ្ងន់​ពី​តម្រូវ​ការ​ក្នុង​ការ​កែ​លម្អ​ប្រព័ន្ធការពារតាម​ព្រំដែន​របស់​ណាតូ ជា​ពិសេស​ប្រព័ន្ធការពារ​អាកាស ដោយកត់សម្គាល់ថា នេះបង្ហាញពីវឌ្ឍនភាពនៃប្លុកទាំងមូល។

ការកត់សម្គាល់របស់លោក ធ្វើឡើងតាមសេចក្តីប្រកាសថ្ងៃទី ១២ ខែកញ្ញា របស់អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte អំពីប្រតិបត្តិការ Eastern Sentinel ដែលជាបេសកកម្មថ្មីមួយដែលត្រូវបានបង្កើតឡើង ដើម្បីពង្រឹងព្រំដែនភាគខាងកើតនៃប្លុកណាតូ។

 ប្រតិបត្តិការ​ដែល​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​ឆាប់​ៗ​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​កង​កម្លាំង​មក​ពី​ប្រទេស​ដាណឺម៉ាក បារាំង អង់គ្លេស អាល្លឺម៉ង់ និង​សមាជិក​ផ្សេង​ទៀត៕

ដោយ៖ ពេជ្រ        

Written by 

Related posts

Leave a Comment