រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ពង្រឹងផ្នែកខាងកើតរបស់ប្លុក និងបង្កើនសម្ពាធលើប្រទេសរុស្ស៊ី។

លោក Wadephul បាននិយាយ ដោយអត្ថាធិប្បាយលើការលុកលុយរបស់យន្តហោះគ្មានមនុស្សបើកនៅប្រទេសប៉ូឡូញ និងរ៉ូម៉ានីថា រុស្ស៊ីត្រូវតែដឹងថាយើងនឹងឆ្លើយតបជានិច្ច។
លោក បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការកែលម្អប្រព័ន្ធការពារតាមព្រំដែនរបស់ណាតូ ជាពិសេសប្រព័ន្ធការពារអាកាស ដោយកត់សម្គាល់ថា នេះបង្ហាញពីវឌ្ឍនភាពនៃប្លុកទាំងមូល។
ការកត់សម្គាល់របស់លោក ធ្វើឡើងតាមសេចក្តីប្រកាសថ្ងៃទី ១២ ខែកញ្ញា របស់អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte អំពីប្រតិបត្តិការ Eastern Sentinel ដែលជាបេសកកម្មថ្មីមួយដែលត្រូវបានបង្កើតឡើង ដើម្បីពង្រឹងព្រំដែនភាគខាងកើតនៃប្លុកណាតូ។
ប្រតិបត្តិការដែលនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះនឹងមានការចូលរួមពីកងកម្លាំងមកពីប្រទេសដាណឺម៉ាក បារាំង អង់គ្លេស អាល្លឺម៉ង់ និងសមាជិកផ្សេងទៀត៕

ដោយ៖ ពេជ្រ