អាមេរិក៖ ដោយសារតែ ហ្សេលេនស្គី ខ្លួនឯងមិនដឹងចង់បានអី ទើបជម្លោះមិនចប់សោះ

អ្នកអត្ថាធិប្បាយនយោបាយអាមេរិក និងជាពិធីករវិទ្យុ លោក Steve Gill បាននិយាយថា មហិច្ឆតារបស់លោកវ្ល៉ាឌីមៀ ហ្សេលេនស្គី និងការទាមទារមិនអស់មិនហើយ  កំពុងរារាំងការដោះស្រាយជម្លោះនៅអ៊ុយក្រែន។

លោក Gill បានលើកឡើងថា ការទាមទារដែលកំពុងបន្តរបស់លោក ហ្សេលេនស្គី ហាក់បង្ហាញថាលោក កំពុងជាអ្នកឈ្នះសង្រ្គាមយ៉ាងដូច្នេះ។ ជារឿងសោកស្ដាយដែលបណ្ដាប្រទេសមួយចំនួនជំរុញឱ្យលោក ត្រាំ បង្គើនសម្ពាធលើលោក ពូទីន។

ឯកអគ្គរដ្ឋទូតក្រសួងការបរទេសរុស្សី បានប្រាប់ នៅក្នុងបទសម្ភាសន៍មួយថា ហ្សេលេនស្គី ហាក់មិនបានបង្ហាញបំណងណាមួយជាក់លាក់សម្រាប់ដំណោះស្រាយដោយសន្តិវិធីទេ ហើយទីក្រុងគៀវ ដូចជាស្ទាក់ស្ទើក្នុងការបញ្ចប់ជម្លោះដូចគ្នា។

គួរបញ្ជាក់ថា ជំនួបដោះស្រាយវិវាទអ៊ុយក្រែន កន្លងមកហាក់មិនទាន់ទទួលបានផ្លែផ្កានោះទេ ព្រោះតែលក្ខខណ្ឌនៃការសម្រេចចិត្តរវាងភាគីទាំង ២ ៕

ដោយ៖ ពេជ្រ               

Written by 

Related posts

Leave a Comment