ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានប្រកួតចាញ់ក្រុមឥណ្ឌូនេស៊ី ដោយលទ្ធផល ៥-១ ក្នុងការប្រកួតពានរង្វាន់ CFA INTERNATIONAL MEN’S FUTSAL TOURNAMENT នាទីលាន Shijiazhuang College Sports Venue ប្រទេសចិន។
ការប្រកួតនេះមាន ៨ប្រទេសចូលរួមប្រកួតប្រជែង រួមមានប្រទេសម្ចាស់ផ្ទះ ចិន ដាណឺម៉ាក អារ៉ាប់រួម ញ៉ូហ្សេឡង់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កម្ពុជា នឹងចូលរួមប្រកួតចំនួន ២ក្រុម។ ចំណែក កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមខ្លាំងឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងនូវែលសេឡង់។ ដោយឡែកការប្រកួតទី២ កម្ពុជាប៉ះនូវែលសេឡង់ ថ្ងៃទី៦ និងចុងក្រោយប៉ះមីយ៉ាន់ម៉ា ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥៕
