គ្រូស្វាយរៀង  ហាក់មិនសូវពេញចិត្តនឹងលទ្ធផល និងរបៀបលេងកូនក្រុមឡើយ ទោះឈ្នះ Shan United

លោក Matthew McConkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ហាក់មិនសូវសប្បាយចិត្តជាមួយលទ្ធផល ក៏ដូចជារបៀបលេងរបស់កូនក្រុមឡើយ បើទោះបីក្រុមបានយកឈ្នះក្រុមម្ចាស់ផ្ទះ Shan United ដោយលទ្ធផល ៣-០ នៅក្នុងជំនួបបបើឆាកពូលB នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦។

លោក Matthew McConkey បានគូសបញ្ជាក់ថា «យើងធ្វើមិនបានល្អ ក្នុងរយៈពេល ២នាទីដំបូង(មានការប៉ះទង្គិចក្នុងប្រអប់គ្រោះថ្នាក់) ហើយបន្ទាប់មកច្បាស់ណាស់ការសម្រេចចិត្តរបស់ VAR ជួយយើង។ បន្ទាប់មកទៀត ច្បាស់ណាស់កាតក្រហមជួយយើង ប៉ុន្ដែខ្ញុំគិតថា នៅពេលដែលមានកាតក្រហម ក្រុមរបស់យើងរៀនអន់ថយកម្រិតទៅវិញ ។ យើងត្រូវការភាពស៊ីសង្វាក់គ្នាបន្ថែមទៀត ទាក់ទងនឹងរបៀបដែលយើងលេង»។

លោកបន្ដថា ក្រោយពីក្រុមម្ចាស់ផ្ទះ មានសមាជិកម្នាក់ត្រូវបណ្ដេញចេញទីលាន ច្បាស់ណាស់វាមិនល្អសម្រាប់ពួកគេ ដែលបង្ខំឲ្យពួកគេផ្ដោតលើការការពារច្រើន ។ ព្រះខ័នរាជស្វាយរៀង បានគ្រប់គ្រងការប្រកួត ជាមួយការប្រកួតបែប វាយលុក និងការពារ។ ប៉ុន្ដែប្រសិនបើ Shan United មិនមានកីឡាកររងពិន័យកាតក្រហម ប្រហែលការលេងរបស់ពួកគេនឹងល្អជាងជាងនេះបន្ដិច ហើយក៏អាចបង្កផលលំបាកដល់ក្រុមខ្លួនផងដែរ៕(ដកស្រុងពី៖ FN)

Written by 

Related posts

Leave a Comment