អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខកងទ័ពជួរមុខ ដែលមានបញ្ហាសុខភាព កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារ នាព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខកងទ័ពជួរមុខ ប្រចាំការនៅវត្តកែវសិក្ខាគិរីស្វារៈ ដែលមានបញ្ហាសុខភាព ហត់ ក្អកធ្លាក់ឈាម ត្រូវបានចូលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដោយទទួលបានការយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យ។

លោក ខូយ រីដា បានសម្តែងនូវការគោរពអរគុណ ចំពោះវីរភាពដ៏អង់អាចក្លាហានដ៏មហិមា របស់វីរកងទ័ពខ្មែរ ក្នុងការការពារបូរណភាពទឹកដីដូនតាយើង និងសូមគោរពជូនពរប្អូនវីរកងទ័ពជួរមុខ សូមឆាប់ជាសះស្បើយ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

Written by 

Related posts

Leave a Comment