ប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff បាននិយាយថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទំនងជានឹងប្រព្រឹត្តទៅ នៅសប្តាហ៍ក្រោយនេះ។

លោក Witkoff បានលើកឡើង ក្នុងអំឡុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅសេតវិមានថា កិច្ចប្រជុំណាមួយជាមួយភាគីអ៊ីរ៉ង់នឹងកើតឡើងក្នុងពេលឆាប់ៗនេះ។
យោងតាមលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា អ៊ីរ៉ង់ ស្នើសុំឲ្យមានកិច្ចប្រជុំមួយជាមួយរដ្ឋបាលលោក បន្ទាប់ពីបទឈប់បាញ់ជាមួយអ៊ីស្រាអែល ចូលជាធរមាន៕

ដោយ៖ ពេជ្រ