ជនរងគ្រោះសុំអោយសមត្ថកិច្ចស្វែងរកជនសង្ស័យមកផ្តន្ទាទោស                    

តាកែវ ៖ ករណីប៉ុនប៉ងឃាតកម្មដោយបើករថយន្តបំបុកជនរងគ្រោះ តែមិនបានសម្រេច កើតឡើងជិតកន្លះខែទៅហើយ ស្ងាត់ឈឹងគ្មានពន្លឺយុត្តិធម៌ ពេលនេះ ជនរងគ្រោះទទួចស្នើសុំសមត្ថកិច្ចជួយពន្លឿនការស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផង។

បើតាមការរៀបរាប់ពីជនរងគ្រោះឈ្មោះម៉ៅ ម៉ារី ភេទស្រី២៣ឆ្នាំ រស់នៅភូមិថ្នល់បែកសង្កាត់រកាក្រៅក្រុងដូនកែវដែលកំពុងព្យាបាលជំងីនៅមន្ទីរពេទ្យបង្អែកខេត្ត បានឲ្យដឹងថា នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០១និង៣០នាទី ខ្លួនបានបើកបរម៉ូតូតាមផ្លូវជាតិលេខ២ ចេញពីកម្មវិធីជួបជុំមិត្តភ័ក្រ លុះមកដល់មុខវិទ្យាល័យជាស៊ីមតាកែវ ស្រាប់តែមានរថយន្តមួយគ្រឿងជិះមកបំបុកពីក្រោយពេញទំហឹង បណ្តាលឲ្យខ្លួន និង អ្នករួមដំណើរពីក្រោយម្នា្កក់រងរបួសធ្ងន់ទាំងពីរនាក់ ក្បែរស្លាប់។

ជនរងគ្រោះបញ្ចាក់ថា រយន្តដែលបើកបំបុកប៉ុនប៉ងសម្លាប់នេះ      គឺ ជនសង្ស័យបើកបររថយន្តកាមរីហាយព្រីតព័ណសរពាក់ ២AQ៩៩៤៥ ឈ្មោះ ញីវ គឹមសាន (ហៅ កាក់) ហើយក្រោយពេលបង្កគ្រោះថ្នាក់ជនសង្ស័យបានបើករថយន្តទៅប្លុងចោលនៅវត្ត ធម្មវិន័យ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ និងរត់គេចខ្លួនបាត់ស្រមោល។ ប៉ុន្តែមកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ នៅមិទាន់ស្វែងរកឃើញនៅឡើយ។     

លោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃកើតហេតុកម្លាំងលោកបានចុះទៅដល់លំនៅដ្ឋានជនសង្ស័យដែរ តែជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់។ លោកបន្ថែមថា ជំនាញលោកបានចេញលិខិតអញ្ជើញជនសង្ស័យមកអធិការដ្ឋានដើម្បីដោះស្រាយដែរ តែនៅមិនព្រមចូលខ្លួន មកដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ដូច្នេះលោកមានតែ បញ្ជូនសំណុំរឿងឡើងទៅស្នងការដ្នាននគរបាលខេត្តដើម្បីចាត់ការបន្ត៕តាកែវ

Written by 

Related posts

Leave a Comment