អ្នកនាំពាក្យនៃក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ

ថ្ងៃទី ២៧ ខែកក្កដា អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃក្នុងសន្និសីទកាសែតជាប្រចាំ។

អ្នកសារព័ត៌មានសួរថា នាពេលថ្មីៗកន្លងទៅនេះ ក្រោមការសម្របសម្រួលនៃសហគមន៍អន្តរជាតិ កម្ពុជានិងថៃសុទ្ធតែបានបង្ហាញពីឆន្ទៈវិជ្ជមានស្តីពីការឈប់បាញ់ ប៉ុន្តែបច្ចុប្បន្ននេះ ការផ្ទុះអាវុធដាក់គ្នានៅតែបន្តដដែល។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?

អ្នកនាំពាក្យបានលើកឡើងថា កម្ពុជានិងថៃជាប្រទេសជិតខាងដែលមិនអាចរើចេញទៅណាបាន ហើយក៏សុទ្ធតែជាប្រទេសជិតខាងដ៏មានមេត្រីភាពរបស់ប្រទេសចិន។ ភាគីចិនមានការឈឺចាប់យ៉ាងខ្លាំងចំពោះការស្លាប់និងរងរបួសរបស់ប្រជាពលរដ្ឋកម្ពុជានិងថៃដែលបណ្តាលមកពីការប៉ះទង្គិច ព្រមទាំងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះ។ រំពឹងថា ភាគីទាំងពីរអាចគិតគូរពីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ ប្រកាន់ខ្ជាប់នូវស្មារតីតម្កល់សន្តិភាពជាអាទិភាព និងសុខដុមរមនាជាមួយប្រទេសជិតខាង រក្សាភាពស្ងៀមស្ងាត់និងអត់ធ្មត់ ឈប់បាញ់ក្នុងពេលឆាប់ៗ និងដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សាដើម្បីស្តារសន្តិភាពនិងស្ថិរភាពតាមតំបន់ព្រំដែនឡើងវិញក្នុងពេលឆាប់ៗ។ ភាគីចិននឹងប្រកាន់ខ្ជាប់គោលជំហរយុត្តិធម៌ បន្តរក្សាការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធជាមួយកម្ពុជានិងថៃ ដើម្បីសម្រុះសម្រួលឱ្យមានការចរចាដើម្បីសម្រេចបានបទឈប់បាញ់៕

Written by 

Related posts

Leave a Comment