ក្រុមជម្រើសជាតិបាល់ទះកម្ពុជា នឹងបន្តជួបក្រុមម្ចាស់ផ្ទះហ្វីលីពីន នៅក្នុងកម្មវិធីប្រកួត SEA V-LEGUE លើកទី៥ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង ១៧:៣០នាទី (ម៉ោងនៅកម្ពុជា)នាកីឡដ្ឋាន Candon City Arena (ប្រទេសហ្វីលីពីន)
សូមជម្រាបថាឆ្លងកាត់២ប្រកួតកន្លងមកក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានចាញ់វៀតណាត ៣ សិតទល់នឹង០ ក្នុងលទ្ធផល (២៥-២៣,២៥-២០,២៥-២១) និងចាញ់ក្រុមខ្លាំងឥណ្ឌូនេស៊ី ៣សិតទល់នឹង០(២៥-២៣, ២៥-១៨, ២៥-២២) សម្រាប់ជើងទី១នៃការប្រកួត SEA V-LEGUE លើកទី៥៕
