មនុស្សយ៉ាងហោចណាស់ ៥ នាក់ស្លាប់ និង ១៤ នាក់ផ្សេងទៀត បានរងរបួស ក្នុងការបំផ្ទុះគ្រាប់បែកមួយនៅឯឃ្លាំងអាវុធជិតទីក្រុង Aleppo ភាគខាងជើងប្រទេសស៊ីរី។ ទូរទស្សន៍ Al Mayadeen បានរាយការណ៍ថា

យោងតាមប៉ុស្តិ៍ទូរទស្សន៍ Al Mayadeen ក្នុងស្រុក រាយការណ៍ថា មូលហេតុនៃការបំផ្ទុះនៅមូលដ្ឋានអតីតកងកម្លាំងការពារដែនអាកាសស៊ីរីនេះ មិនទាន់ត្រូវបានគេដឹងមូលហេតុនៅឡើយទេ។ ប៉ុន្តែ គេជឿថាក៏អាចមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារពីអ៊ីស្រាអែល ផងដែរ។
យោងតាមសាក្សី ថា អគារជាច្រើនដែលស្ថិតនៅក្បែរមូលដ្ឋានយោធានោះត្រូវបានខូចខាត៕

ដោយ៖ ពេជ្រ