លោក Steve Parish៖ ការដក Crystal ចេញពី Europa League គឺជារឿងអយុត្តិធម៌បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់​

ប្រធានក្លឹប Crystal Palace លោក Steve Parish មានប្រសាសន៍ថា ការសម្រេចចិត្តដក Crystal Palace ចេញពី Europa League នៅរដូវកាលក្រោយ គឺជា “ភាពអយុត្តិធម៌ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់”។

​ក្រុមឥន្ទ្រីខៀវ ត្រូវបានបញ្ជាកាលពីថ្ងៃសុក្រដើម្បីប្រកួតប្រជែងក្នុង Con​fer​e​n​c​e​ ​League ដោយ UEFA សម្រាប់ការបំពានច្បាប់កម្មសិទ្ធិពហុក្លឹប។ ការជាពិតណាស់អ្នកជំនួញជនជាតិអាមេរិកលោក John Textor ជាម្ចាស់ភាគហ៊ុននៅក្នុង Crystal ហើយក៏ជាម្ចាស់ភាគច្រើននៃក្លឹបបារាំង Lyon ហើយក្រុមទាំងពីរដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចគ្នាសម្រាប់ Europa League ​ប៉ុន្តែ UEFA សម្រេចដក Crystal ឲ្យទៅលេងលំដាប់ទី៣វិញ។

លោក Parish បានប្រាប់ Sky Sports ថា ​ “វាជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់បាល់ទាត់។ វាជារឿងអយុត្តិធម៌បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ។ ខ្ញុំជឿថាគ្មាននរណាម្នាក់ចង់ឃើញរឿងនេះទេ។ ខ្ញុំមិនគិតថា Uefa ចង់ឃើញនោះទេ។ ពួកយើងត្រូវបាន​ដកចេញពីការប្រកួតនៅទ្វីបអឺរ៉ុប ដោយសារច្បាប់បាល់​ដ៏គួរឱ្យអស់សំណើចបំផុតរបស់ Uefa ​។

​ជុំវិញរឿងរាវនេះ UEFA បាននិយាយថា ​ក្រុម ឥន្ទ្រីខៀវ អាចប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់ខ្លួនជាមួយនឹងតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា ហើយ លោក Parish បាននិយាយថាពួកគេគ្រោងនឹងធ្វើដូច្នេះ។

 សូមជម្រាបថា Nottingham Forest ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 7 ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុនអាចជំនួសតំណែងម្ចាស់ជើងឯក FA Cup ​ក្រុម ឥន្ទ្រីខៀវក្នុងក្របខ័ណ្ឌ Europa League ៕

Written by 

Related posts

Leave a Comment