​ខ្សែការពារ Man City រូបនេះ រងពិន័យ២ប្រកួតបន្ថែមនៅ Club World Cup

ខ្សែការពារ Rico Lewis របស់ក្លិបមេឃខៀវ Manchester City ត្រូវបានដកបញ្ឈរជើង ២ប្រកួតបន្ថែមទៀត បន្ទាប់ពីទទួលបានកាតក្រហមនៅថ្ងៃប្រកួតបើកឆាកទល់នឹង Wydad Casablanca នៃកម្មវិធី FIFA Club World Cup 2025 ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ។

ខ្សែការពារសញ្ជាតិអង់គ្លេសវ័យ ២០ ឆ្នាំរូបនេះត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមបណ្តេញចេញភ្លាមៗនៅពេលបង្កកំហុស ​ទាក់ជើង​កីឡាករ Samuel Obeg ឱ្យដួលនៅនាទីទី ៨៨ ​ នៃការប្រកួតដែលក្រុមការពារតំណែងជើងឯក Man City យកឈ្នះក្រុមមកពីប្រទេសម៉ារ៉ុក Wydad ២ទល់នឹង០ កាលពីថ្ងៃពុធសប្តាហ៍មុន។

Rico Lewis បានខកខាន ១ប្រកួតរួចហើយ ក្នុងប្រកួតដែល Man City បំបាក់ Al-Ain ៦ទល់នឹង០ កាលពីថ្ងៃចន្ទម្សិលមិញ នៅពេលគណៈកម្មាធិការវិន័យ FIFA មើលឃើញពីកំហុសធ្ងន់ធ្ងរ ដោយសម្រេចពិន័យថែម ២ប្រកួតទៀត។

ជុំវិញរឿងរាវនេះ Ma City ក៏បានធ្វើការប្តឹងជំទាស់ ប៉ុន្តែត្រូវបានបរាជ័យ ដែលមានន័យថា ​ Rico Lewis នឹងបន្តអវត្តមានពេលប៉ះ Juventus និងប្រកួតវគ្គ ១៦ក្រុមទៀតផង៕

Written by 

Related posts

Leave a Comment