ប្រតិភូអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជួបពិភាក្សាជាមួយតំណាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ

នៅថ្ងៃទី ២៣ ខែមិថុនា តាមម៉ោងក្នុងតំបន់ បន្ទាប់ពីចូលរួមក្នុងពិធីផ្ទេរនិងទទួលតំណែងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងគណៈប្រតិភូអមដំណើរបានជួបពិភាក្សាការងារជាមួយលោក Thomas Bach ប្រធានកិត្តិយសពេញមួយជីវិតនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងលោកស្រី Kirsty Coventry ប្រធានថ្មីនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅទីក្រុង Lausanne ប្រទេសស្វ៊ីស។ ភាគីទាំងពីរបានមូលមតិជាឯកច្ឆន្ទស្តីពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ប្រកួតកីឡាបែបថ្មី ។

លោក Bach បាននិយាយថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិជាសាក្សីនៃការអភិវឌ្ឍបែបលោតផ្លោះនៃឥទ្ធិពលអន្តរជាតិរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ សង្ឃឹមថាចិននឹងបន្តចូលរួមចំណែកក្នុងការកសាងពិភពលោកដែលកាន់តែមានសាមគ្គីភាព។

ចំណែកលោកស្រី Kirsty Coventry បាននិយាយថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិទន្ទឹងរង់ចាំធ្វើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដើម្បីរួមគ្នាជំរុញកីឡាអូឡាំពិកឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕

Written by 

Related posts

Leave a Comment