ក្រុមអធិការកិច្ចថៃ កំពុងប្រតិបត្តិការពិនិត្យមើលសុវត្ថិភាពអគារនានានៅទូទាំងរាជធានីបាងកក បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំង កាលពីថ្ងៃសុក្រ ៧.៧ រ៉ិចទ័រ ដើម្បីត្រៀមចាត់វិធានការទប់ស្កាត់។

វីដេអូពីក្រោយការរញ្ជួយដី កាលពីថ្ងៃសុក្រ បានបង្ហាញអគារនៅទូទាំងទីក្រុងបាងកក ដោយខ្លះរំលំ និងខ្លះនៅមិនទាន់រំលំ ដែលគំរាមកំហែងដល់សុវត្ថិភាពប្រជាពលរដ្ឋ។
បើតាមក្រុមអ្នកជំនាញ បានបញ្ជាក់ថា ភ្នាក់ងារ កំពុងធ្វើការត្រួតពិនិត្យដោយផ្អែកលើលក្ខខណ្ឌកំណត់ត្រួតពិនិត្យ ផ្ទៀងផ្ទាត់លក្ខខណ្ឌរចនាសម្ព័ន្ធអគារជាមួយវិស្វករ ដោយបន្ថែមថា យើងនឹងវាយតម្លៃទីតាំងនោះ ដើម្បីកំណត់ថាតើអគារនេះមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ ដែរឬទេ ។
គួរបញ្ជាក់ថា អំឡុងគ្រោះរញ្ជួយដីវាយប្រហារកម្រិត ៧.៧ រ៉ិចទ័រ អគារនៅផ្នែកខ្លះនៃទីក្រុងបាងកក បានបាក់ស្រុតទាំងស្រុង ដែលគំរាមកំហែងដល់អាយុជីវិតពលរដ្ឋ៕


ដោយ៖ ពេជ្រ