សាលាដំបូងរាជធានីភ្នំពេញ ប្រគល់វត្ថុតាងគ្រឿងញៀនប្រមាណជាង៥តោន ទៅអាជ្ញាគ្រឿងញៀន យកទៅដុតបំផ្លាញចោល

ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការប្រគល់វត្ថុតាងគ្រឿងញៀនប្រមាណជាង៥តោន ទៅអាជ្ញាគ្រឿងញៀន ដើម្បីយកទៅដុតបំផ្លាញចោល។

ការប្រគល់នេះធ្វើឡើង បន្ទាប់ពីគណៈកម្មការផ្ទៃក្នុង​ ​បានធ្វើការត្រួតពិនិត្យអំពីបរិមាណចំនួន ឬចំណុះវត្ថុតាងគ្រឿងញៀន ឧបករណ៍ផ្សេងៗ ដែលទាក់ទងនឹងការផលិត ការជួញដូរ ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងគណៈកម្មការដុតបំផ្លាញគ្រឿងញៀនរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជួបប្រជុំនៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ (សាលាយុត្តិធម្ម)។

សូមជម្រាបថា ៖ គ្រឿងញៀន សារធាតុគីមីទម្ងន់សរុប​ ២ ៩០៤,៥០ គីឡូក្រាម​ ( ២,៩ តោន) ក្នុងនោះមាន៖ ១. គ្រឿងញៀន​ទម្ងន់​ ២ ២២១,១៨ គីឡូក្រាម​ ( ២,២២ តោន)។ ២. សារធាតុគីមីទម្ងន់ ៦៨៣,​៣១ គីឡូក្រាម​ ( ០,៦៨ តោន)៕

Written by 

Related posts

Leave a Comment