Man City រងការពិន័យជាប្រាក់ប្រមាណ១.០៨លានផោន ដោយសារកំហុសមួយនេះ​

ក្រុមមេឃខៀវ Manchester City ត្រូវបានពិន័យជាប្រាក់ប្រមាណ ១.០៨លានផោន ដោយក្របខ័ណ្ឌ Premier League ពីកំហុសពន្យារពេលប្រកួតមានដល់ទៅ ៩លើករដូវកាលមុន។

ការប្រកួតយឺតចំនួន៩លើករបស់ Man City កាលពីរដូវកាលមុន គឺបានចាប់ផ្តើមយឺតពេលលេងវគ្គទី២ ក្នុងនោះដែរ ពួកគេក៏បានចាប់ផ្តើមប្រកួតយឺតដល់ទៅ ២នាទី ២៤វិនាទីឯណោះក្នុងជំនួប Derby ទល់នឹង Manchester United នាអំឡុងខែធ្នូ ឆ្នាំ២០២៤។

ជុំវិញបញ្ហានេះ Premier League បញ្ជាក់ថា City បានទទួលយកកំហុស និងយល់ព្រមសុំទោសផងដែរ បន្ថែមលើប្រាក់ពិន័យជាង ១លានផោន ក្នុងរយៈពេល ១៤ថ្ងៃដែលពួកគេត្រូវបង់។

សូមជម្រាបថា កាលពីរដូវកាល ២០២៣-២៤ Man City ក៏ត្រូវបាន Premier League ពិន័យជាទឹកប្រាក់ចំនួន ២.០៩លានផោនដែរ ពីការពន្យារពេលចាប់ផ្តើមប្រកួតមានដល់ទៅ ២២លើក ជាអ្វីដែលអ្នកចាត់ការទូទៅក្លិប លោក Pep Guardiola បានព្យាយាមនឹងកាត់បន្ថយពេលវេលាប្រាប់កូនក្រុមផងដែរ៕

Written by 

Related posts

Leave a Comment