ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការប្រគល់វត្ថុតាងគ្រឿងញៀនប្រមាណជាង៥តោន ទៅអាជ្ញាគ្រឿងញៀន ដើម្បីយកទៅដុតបំផ្លាញចោល។

ការប្រគល់នេះធ្វើឡើង បន្ទាប់ពីគណៈកម្មការផ្ទៃក្នុង បានធ្វើការត្រួតពិនិត្យអំពីបរិមាណចំនួន ឬចំណុះវត្ថុតាងគ្រឿងញៀន ឧបករណ៍ផ្សេងៗ ដែលទាក់ទងនឹងការផលិត ការជួញដូរ ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងគណៈកម្មការដុតបំផ្លាញគ្រឿងញៀនរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជួបប្រជុំនៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ (សាលាយុត្តិធម្ម)។
សូមជម្រាបថា ៖ គ្រឿងញៀន សារធាតុគីមីទម្ងន់សរុប ២ ៩០៤,៥០ គីឡូក្រាម ( ២,៩ តោន) ក្នុងនោះមាន៖ ១. គ្រឿងញៀនទម្ងន់ ២ ២២១,១៨ គីឡូក្រាម ( ២,២២ តោន)។ ២. សារធាតុគីមីទម្ងន់ ៦៨៣,៣១ គីឡូក្រាម ( ០,៦៨ តោន)៕




