អ៊ីស្រាអែល​ ផ្ដាច់ជីវិតមេទ័ព​ឆ្នើមអ៊ីរ៉ង់​ ម្នាក់ទៀតហើយ

សេវាកម្មសារព័ត៌មានរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) រាយការណ៍ថា កងទ័ព បានសម្លាប់លោកឧត្តមសេនីយ៍ Ali Shadmani ដែលជាប្រធានទីស្នាក់ការកណ្តាល Khatam-al Anbiya (កងកម្លាំងការពារដែនអាកាស) ។

សេចក្ដីថ្លែងការណ៍របស់ IDF អះអាងពីការសម្លាប់ប្រធានសេនាធិការក្នុងសម័យសង្រ្គាមរបស់អ៊ីរ៉ង់ ដែលជាមេបញ្ជាការយោធាកំពូលរបស់ប្រទេសនេះ។

បន្ទាប់ពីព័ត៌មានជាក់លាក់ដែលទទួលដោយនាយកដ្ឋានចារកម្ម IDF កងកម្លាំងអាកាសអ៊ីស្រាអែល មានឪកាសវាយប្រហារមជ្ឈមណ្ឌលបញ្ជាបុគ្គលិកមួយនៅកណ្តាលទីក្រុងតេអេរ៉ង់ ដោយបានសម្លាប់លោក Ali Shadmani ដែលជាមេបញ្ជាការយោធាអ៊ីរ៉ង់តែម្ដង។

គួរបញ្ជាក់ថា ការសម្លាប់លោក Shadmani ជាការបាត់បង់បន្ថែមនៃថ្នាក់ដឹកនាំយោធាជាន់ខ្ពស់បំផុតរបស់អ៊ីរ៉ង់ និងធ្វើឱ្យប៉ះពាល់ដល់ការបញ្ជាកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ដើម្បីទប់ទល់នឹងអ៊ីស្រាអែល៕

ដោយ៖ ពេជ្រ                           

Written by 

Related posts

Leave a Comment