ស្លាប់ជិត ២០ នាក់ ក្នុងការវាយប្រហារលើវិមានប្រធានាធិបតីប្រទេសឆាដ ដែលសង្ស័យថាប៉ុនប៉ងធ្វើរដ្ឋប្រហារ

យ៉ាងហោចណាស់មនុស្ស ១៩ នាក់ រួមទាំងក្រុមសកម្មប្រយុទ្ធ ១៨នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយលើវិមានប្រធានាធិបតីក្នុងរដ្ឋធានី N’Djamena របស់ប្រទេសឆាដ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ ។

 សារព័ត៌មាន tchadinfos បានរាយការណ៍ពីការបាញ់ប្រហារនៅវិមានប្រធានាធិបតី កណ្តាលក្រុង N’Djamena ។

ទន្ទឹមនោះ មន្ត្រីសន្តិសុខ បញ្ជាក់ថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានវាយប្រហារវិមានប្រធានាធិបតី ប៉ុន្តែភ្លាមៗក៏មានការការពារ និងឆ្លើយតបភ្លាមៗផងដែរ។

យោងតាម ទូរទស្សន៍ Al Arabiya ដែលដកស្រង់ប្រភព បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធ Chadian ជាអ្នកឆ្លើយតបការវាយលុកដោយក្រុមភេរវករ Boko Haram នៅលើវិមានប្រធានាធិបតី។

គួរបញ្ជាក់ថា មកដល់ពេលនេះ រថក្រោះ និង​អង្គភាព​ប៉ូលិស​ត្រូវ​បាន​ដាក់​ពង្រាយ​នៅវិមានប្រធានាធិបតី ខណអ្នកស្រុកនៃរដ្ឋធានី ក៏កំពុងធ្វើដំណើរទៅទីនោះផងដែរសម្រាប់ការប្រមូលផ្តុំគ្នាគាំទ្រប្រធានាធិបតីឆាដ លោក Mahamat Idriss Deby Itno ផងដែរ៕

ដោយ៖ ពេជ្រ                   

Written by 

Related posts

Leave a Comment