អតីតកីឡាករបាល់ទាត់របស់ក្លិប Real Madrid និងជម្រើសជាតិវ៉េល Gareth Bale បានកំពុងចរចាទិញយកក្លិបអាជីព Plymouth Argyle ដែលបានធ្លាក់ទៅលេងក្របខណ្ឌ League One រដូវកាលក្រោយ យកមកគ្រប់គ្រង។
Plymouth ដែលមានលោក Simon Hallett ជាម្ចាស់នោះបាននិយាយកាលពីខែមុនថា កិច្ចព្រមព្រៀងលក់ភាគហ៊ុន ក្លិបនេះបានបរាជ័យម្តងរួចមកហើយ។បច្ចុប្បន្ន Bale វ័យ ៣៥ឆ្នាំ បានកំពុងតែនាំមុខគេ ក្នុងការក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ Plymouth។
បច្ចុប្បន្ននេះដែរ Plymouth កំពុងស្ថិតក្រោមការដឹកនាំដោយអតីតខ្សែបម្រើ Manchester United គឺលោក Tom Cleverley ដែលទើបត្រូវបានតែងតាំងកាលពីថ្ងៃទី១៣ ខែមិថុនា នៅពេលអតីតកីឡាករឈ្នះពាន UCL បាន ៥លើក កំពុងចរចាទិញយកក្លិបនេះមកគ្រប់គ្រង ក្រោយពេលចូលនិវត្តន៍ពីបាល់ទាត់នាឆ្នាំ២០២៣ មក៕
