បុរសវ័យ ៦០ ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនភ្លាមៗពីបទប្រព្រឹត្តទង្វើមិនប្រក្រតីលើបុគ្គលិកនៅការិយាល័យបោះឆ្នោត តំបន់ Seogwipo-si កោះ Jeju នៃឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេស។ Yonhap រាយការណ៍ថា

តាមរបាយការណ៍របស់ Yonhap បានរាយការណ៍ថា បុរសនោះបានវាយបុគ្គលិកចំទ្រូង ហើយបង្កឱ្យមានភាពចលាចល ដោយអះអាងថា ដំណើរការបោះឆ្នោតរៀបចំមិនត្រឹមត្រូវ។
ឧប្បត្តិហេតុនេះ បានកើតឡើងនៅពេលដែលបញ្ជីបោះឆ្នោតដើម្បីកំណត់អត្តសញ្ញាណអ្នកដែលមានសិទ្ធិបោះឆ្នោត ត្រូវបានពន្យារពេលនៅការិយាល័យបោះឆ្នោតនោះ។

ដោយឡែក នៅឯទីក្រុង Incheon ស្ត្រីវ័យ ៥០ ឆ្នាំម្នាក់ ក៏ត្រូវបានប៉ូលីស ចាប់ខ្លួន ដោយចោទប្រកាន់ថាហែកសន្លឹកឆ្នោត ដែលជាការបំពានច្បាប់បោះឆ្នោត។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង កំពុងដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីជាផ្លូវការ កាលពីព្រឹកថ្ងៃទី ៣ ខែមិថុនានេះ ដោយមានបេក្ខភាពលោក Lee Jae-myung ប្រធានគណបក្សប្រជាធិបតេយ្យកូរ៉េ (DPK) និងលោក Kim Moon-soo មកពីគណបក្សអំណាចប្រជាជន (PPP) ដែលនឹងត្រូវប្រជែងគ្នា៕

ដោយ៖ ពេជ្រ