បន្ទាយមានជ័យ៖ក្នុងឱកាសបុណ្យវិសាខបូជា ឆ្នាំ២០២៥នេះ ពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន ១៧នាក់ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សោ វុទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ធ្វើនៅសាលប្រជុំ ពន្ធនាគារខេត្ត ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ថា៖ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន ១៧នាក់ ស្រី០នាក់ ក្នុងនោះ ១,បន្ធូរបន្ថយទោស ៣ខែចំនួន ១៥នាក់ ស្រី ០នាក់ ២,បន្ធូរបន្ថយទោស ៦ខែ ចំនួន ២នាក់ ស្រី០នាក់៕







