ក្រុមមន្ត្រីប៉ាគីស្ថាន បានឲ្យដឹង នៅថ្ងៃពុធនេះថា យ៉ាងហោចណាស់ កុមារ ៤នាក់ ស្លាប់ និងជាង ៣០នាក់រងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត ដែលគេសង្ស័យថាកំណត់គោលដៅលើរថយន្តក្រុងដឹកសិស្សនៃសាលាយោធានៅភាគនិរតីប្រទេសប៉ាគីស្ថាន។

លោក Yasir Iqbal Dashti មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្នុងតំបន់នៅស្រុក Khuzdar នៃខេត្ត Balochistan បានប្រាប់ថា រថយន្តក្រុងដឹកក្មេងៗនៃសាលាយោធា ត្រូវឃាតករកំណត់គោលដៅវាយប្រហារដោយគ្រាប់បែក។
ការស៊ើបអង្កេតជំហានដំបូងរបស់សមត្ថកិច្ច បង្ហាញថា វាជាការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត ។ សាលាយោធានេះ ផ្តល់អាហារដល់កូនទាហាន និងជនស៊ីវិលដែលរស់នៅក្នុងតំបន់ឲ្យទទួលបានការអប់រំ។
នៅក្នុងឆ្នាំ ២០១៤ សាលា Army Public School ក្នុងទីក្រុង Peshawar នៅភាគពាយ័ព្យនៃខេត្ត Khyber Pakhtunkhwa ក៏ត្រូវបានវាយប្រហារដោយខ្មាន់កាំភ្លើង ដែលសម្លាប់មនុស្សជាង ១៥០នាក់ ដែលភាគច្រើនជាសិស្ស។
ការវាយប្រហារដ៏គួរឱ្យរន្ធត់នេះ ក៏បង្កឱ្យមានការបង្រ្កាបដ៏ធំប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលរីកចម្រើនជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងតំបន់ព្រំដែន ៕

ដោយ៖ ពេជ្រ