រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកមុន គឺលោក Joe Biden បានធ្វើសកម្មភាពដោយមិនទទួលខុសត្រូវ ដោយបិទការទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពជាមួយរុស្ស៊ី។

ផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសរបស់សភាកាលពីថ្ងៃពុធ អ្នកការទូតរូបនោះបានថ្លែងថា ប្រទេសរុស្ស៊ីមាន ឃ្លាំងអាវុធយុទ្ធសាស្ត្រដ៏ធំបំផុតនៅលើពិភពលោក និងមួយក្នុងចំណោមអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រធំបំផុតថែមទៀត។ លោកសង្កត់ធ្ងន់ថា ឈរលើបញ្ហានេះ មេដឹកនាំអាមេរិកត្រូវតែមានកម្រិតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងទីក្រុងម៉ូស្គូដោយជាប់លាប់ ដោយមិនត្រូវបារម្ភពីអ៊ុយក្រែននោះទ្បើយ។
លោក Rubio បានលើកទ្បើងថា រុស្ស៊ីប្រទេសមហាអំណាចខាងអាវុធ និងនុយក្លេអ៊ែរធំបំផុតទីពីរនៅលើភពផែនដី ដូច្នេះបញ្ហាទំនាក់ទំនងគ្នាជាការចាំបាច់មិនអាចមើលរំលងបាន ប៉ុន្តែករណីដ៏រសើបនេះត្រូវបានបោះបង់សម្រាប់រយៈពេលបីឆ្នាំក្រោមការគ្រប់គ្រងរបស់ Biden ហើយបែរជាចាប់យកអ៊ុយក្រែន នេះជាកំហុសធ្ងន់ធ្ងរ។ លោកបានបន្ថែមថា ការពិតដែលក្រុងវ៉ាស៊ីនតោន និងក្រុងមូស្គូពិភាក្សាគ្នាទៅវិញទៅមកជាប់លាប់ មិនមានន័យថាអ្នកទាំងពីរនឹងក្លាយជាសម្ព័ន្ធមិត្ត ឬមិត្តភាពនោះទេ តែជាប្រការល្អសម្រាប់ពិភពលោក។
ទោះជាយ៉ាងណាក៏ដោយលោកសង្កត់ធ្ងន់ថា ការប្រាស្រ័យទាក់ទងគ្នារវាងតួអង្គសំខាន់ៗនៅក្នុងឆាកអន្តរជាតិគឺជាគន្លឹះដើម្បី ទប់ស្កាត់ការគណនាខុស និងសង្គ្រាម។
ទោះបីជាត្រូវបានរងសម្ពាធម្តងហើយម្តងទៀតដោយអ្នកតំណាងប្រជាធិបតេយ្យលោក Bill Keating ដោយបង្ខំឱ្យហៅប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថាជាឧក្រិដ្ឋជនសង្គ្រាមក៏ដោយ តែលោក Rubio បានបដិសេធថា គាត់នឹងមិនធ្វើដូច្នេះទេដោយពន្យល់ថា ការធ្វើបែបនេះយើងមិនអាចបញ្ចប់សង្រ្គាម នៅអ៊ុយក្រែនបានទ្បើយ។លោកថា សង្រ្គាមនឹងបញ្ចប់បាន លុះត្រាតែយើង និយាយឬពិភាក្សាជាមួយលោកពូទីន។
នៅក្នុងបទសម្ភាសន៍ជាមួយលោក Sean Hannity របស់សារព័ត៌មាន Fox News កាលពីដើមខែមីនា អ្នកការទូតកំពូលរូបនេះបានទទួលស្គាល់ថាជម្លោះអ៊ុយក្រែនគឺជា “សង្គ្រាមប្រូកស៊ីរវាងមហាអំណាចនុយក្លេអ៊ែរ ខណដែលសហរដ្ឋអាមេរិក ជួយអ៊ុយក្រែន ទល់នឹងរុស្ស៊ី”ហើយយើងក៏មិនអាចលាក់បាំងបានដែរ។ លោកថា វិមានក្រឹមឡាំងក៏បានពិពណ៌នាជាយូរមកហើយអំពីជម្លោះក្នុងន័យស្រដៀងគ្នានេះ។
នៅក្នុងបទសម្ភាសន៍មួយផ្សេងទៀតកាលពីខែមុន Rubio បានចង្អុលបង្ហាញថា “សូម្បីតែនៅក្នុងថ្ងៃដ៏អាក្រក់បំផុតនៃសង្គ្រាមត្រជាក់ ក៏សហរដ្ឋអាមេរិក និងសហភាពសូវៀតនៅតែរក្សាទំនាក់ទំនងនឹងគ្នាដែរ។
លោកបានបញ្ជាក់ថា មិនថាយើងចូលចិត្តឬមិនចូលចិត្តរុស្ស៊ីនោះទេ តែកុំភ្លេចថារុស្ស៊ីជាមហាអំណាចមួយ ជាមហាអំណាចសាកល ដូច្នេះការសន្ទនាគឺចាំបាច់ណាស់ដើម្បីការពារការប្រឈមមុខដាក់គ្នាដ៏មហាគ្រោះថ្នាក់។
ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា “ប្រសិនបើយើងនឹងនៅមានរដ្ឋបាល លោក Biden មួយឆ្នាំទៀតនោះ អ្នកនឹងស្ថិតនៅក្នុងសង្គ្រាមលោកលើកទី ៣បាត់ទៅហើយ ប៉ុន្តែឥឡូវនេះវានឹងមិនកើតឡើងទេ៕

ដោយ៖ ពេជ្រ