សាច់ជ្រូក បង្កកខូចគុណភាព ជាង១ពាន់គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាប និង ដុតកម្ទេចចោល

បន្ទាយមានជ័យ ៖ រថយន្ត តាក់ស៊ី ២ គ្រឿងដឹកសាច់ជ្រូក បង្កក ខូចគុណភាពខុសច្បាប់ចំនួន ២៣កេះ ស្មើ នឹង ១.១៥០គីឡូក្រាម ត្រូវបាន មន្រ្តីការិយាល័យផលិតកម្ម និង បសុព្យាបាល ខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ច ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើ រត់ពន្ធតំបន់៥ (គយចល័ត) មាន មូលដ្ឋាន នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី រសៀល នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២៥ ចុះបង្ក្រាប និង ធ្វើ ការ ដុតកម្ទេច ចោល។

លោកហ៊ុយ ទូច ប្រធាន ការិយាល័យផលិតកម្ម និង បសុព្យាបាល នៃ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ផលិតផល សាច់ជ្រូក បង្កកដែល បង្រ្កាបបានខាងលើ គឺ ក្រោមការ សហការយ៉ាងល្អ រវាងគយចល័តក្រសួង បន្ទាប់ពីទទួលបានព័ត៌មាន ពីការលួចនាំចូល ដោយ ខុសច្បាប់ នូវ ជ្រូកពី ក្រៅប្រទេស តាមរថយន្តតាក់ស៊ីពីរគ្រឿង មានម៉ាកស៊ីណា និង លុចសុិស៣០០ ក្នុង គោលដៅ នាំពី ក្រុងប៉ោយប៉ែតទៅ ភ្នំពេញ។

តាមការ ត្រួកពិនិត្យសាច់ ជ្រូកទាំងនោះ រួម មានគ្រឿងក្នុង និង បំណែកសាច់ បង្កកខូចគុណភាព ខុសច្បាប់ចំនួន ២៣កេះ ស្មើនឹង ១.១៥០គីឡូក្រាម ។ លោក បាន ឱ្យដឹងទៀតថា តាមវិធានបសុពេទ្យ សាច់ បង្កក ទាំងអស់ ត្រូវបានធ្វើការ ដុតកម្ទេចចោលភ្លាមៗ នៅ រសៀលថ្ងៃដដែល៕

Written by 

Related posts

Leave a Comment