សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការធ្វើទំនើបកម្ម កម្មវិធីអប់រំស្របតាមក្របខ័ណ្ឌអប់រំអនាគតផលសម្រាប់ការអប់រំ ផ្អែកលើលទ្ធផលនៅឧត្តមសិក្សាកម្ពុជា

កំពត៖ នាថ្ងៃទី១៩ ដល់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានឧត្តមសិក្សាបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្ដីពីការធ្វើ ទំនើបកម្ម កម្មវិធីអប់រំស្របតាមក្របខ័ណ្ឌអប់រំអនាគតផល សម្រាប់ការអប់រំផ្អែកលើលទ្ធផលនៅឧត្តមសិក្សាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជានាយករងគម្រោងកែលម្អការអប់រំឧត្តមសិក្សា និងមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំ  មន្រ្តីបច្ចេកទេសផ្នែកកម្មវិធីអប់រំផ្អែកលើលទ្ធផលរបស់អគ្គនាយកដ្ឋានឧត្តមសិក្សា  សាកលវិទ្យាធិការរងទទួលបន្ទុកកម្មវិធីសិក្សា  ព្រឹទ្ធបុរស ប្រធានដេប៉ាតឺម៉ង់  និងគ្រូបង្រៀន ដែលអញ្ជើញមកពីគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួនបួនរួមមាន សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ។

វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុប ៩៦នាក់។ គ្រឹះស្ថានឧត្តមសិក្សានីមួយៗបានជ្រើសរើសកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រចំនួន ២ មករៀបចំធ្វើទំនើបកម្មកម្មវិធីអប់រំស្របតាមក្របខ័ណ្ឌអប់រំអនាគតផលសម្រាប់ការអប់រំ ផ្អែកលើលទ្ធផលនៅឧត្តមសិក្សាកម្ពុជា។ សិក្ខាសាលាបណ្ដុះបណ្ដាលនេះមានគោលបំណង៖ ១).ធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពនៃការធ្វើទំនើបកម្មកម្មវិធីអប់រំ របស់គ្រឹះស្ថានឧត្តមសិក្សាទាំងបួន ២). អនុវត្តគោលគំនិតស្នូលនៃក្របខណ្ឌអប់រំអនាគតផល និងគោលការណ៍ ណែនាំស្តីពីកម្មវិធីសិក្សាបរិវត្ដន៍ គោលការណ៍ណែនាំស្ដីពីគរុកោសល្យនវានុវត្តន៍ និងគោលការណ៍ណែនាំស្តីពី សមាវាយតម្លៃលទ្ធផលសិក្សា ៣). ធ្វើទំនើបកម្មកម្មវិធីសិក្សា និង ៤).កសាងសមត្ថភាពគ្រូបង្គោលក្នុងការ បណ្តុះបណ្តាលក្របខ័ណ្ឌអប់រំអនាគតផល និងគោលការណ៍ណែនាំទាំងបី។

Written by 

Related posts

Leave a Comment