Netanyahu ឲ្យប្រទេសដាក់សម្ពាធកុំខំ ព្រោះអ៊ីស្រាអែល មិនឲ្យរបូតហ្គាហ្សាទេ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលការគំរាមកំហែងពីចក្រភពអង់គ្លេស កាណាដា និងបារាំង ដោយសម្តែងការត្រៀមខ្លួនតែមួយគត់ ដើម្បីចាត់វិធានការជាក់ស្តែងលើសង្គ្រាមនៅតំបន់ហ្គាហ្សា។

យោងតាមសេចក្តីថ្លែងការណ៍របស់លោក បានលើកឡើងថា រដ្ឋជ្វីហ្វ នឹងមិនបោះបង់ចោលសិទ្ធិការពារខ្លួនឡើយ ហើយមានបំណងចង់សម្រេចបានជ័យជំនះទាំងស្រុង នៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។

កាលពីថ្ងៃទី ១៩ ខែឧសភា វិមាន Elysee បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer រួមទាំងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ដែលមេដឹកនាំប្រឆាំងនឹងការវាយលុកជាថ្មីរបស់អ៊ីស្រាអែល និងថ្កោលទោសនូវអ្វីដែលហៅថាវោហាសាស្ត្រដ៏អាក្រក់ ដោយពណ៌នាការទម្លាក់គ្រាប់បែកនេះថាជាការកើនឡើងមិនសមាមាត្រ ហើយព្រមានថានឹងមិនឲ្យមានទង្វើទាំងអស់នេះ មានជាបន្តបន្ទាប់នោះទេ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment