អភិបាលក្រុង លោក Yevgeny Balitsky បាននិយាយថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បើកការវាយប្រហារទីក្រុង Melitopol ដែលជាមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់ Zaporozhye ១៣ដង ត្រឹមរយៈពេលមួយយប់ ។

ការវាយប្រហារនេះ គឺប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដែលមួយចំនួនត្រូវបានបាញ់ទម្លាក់ផងដែរ ។
ទោះជាយ៉ាងណា ការវាយប្រហារនេះ បានសម្លាប់មនុស្សម្នាក់ សម្លាប់នៅតំបន់ Akimovka ។
យោងតាម លោក Balitsky អះអាងថា យោធាអ៊ុយក្រែន ព្យាយាមសម្រុកវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើក្រុងមួយនេះ។
គួរបញ្ជាក់ថា កិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន ហើយក៏មានការសម្របសម្រួលពីអាមេរិក នៅទួរគី នឹងចាប់ផ្ដើមនៅថ្ងៃនេះ៕

ដោយ៖ ពេជ្រ