កម្មវិធីប្រកួតរបស់ ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងវគ្គជម្រុះពានរង្វាន់ AFC U20 Women’s Asian Cup 2026 – Qualifiers Group E ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះក្នុងពូលមួយនេះ។ ការប្រកួតនេះនឹងចាប់ពីថ្ងៃពុធ ទី០៦ ដល់ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥។
សម្រាប់ការប្រកួតបើកឆាកព្រឹត្តិការណ៍នេះក្រុមជម្រើសជាតិនារីកម្ពុជា ត្រូវប៉ះលីបង់ នៅថ្ងៃទី៦ និងប៉ះម្ចាស់ផ្ទះចិន នៅថ្ងៃទី៨ នឹងការប្រកួតចុងក្រោយជួបស៊ីរី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥៕
