ត្រាំ អាចហោះទៅទួរគីភ្លាមៗ បើសិនជាមានអ្វីចាំបាច់ក្នុងកិច្ចចរចារុស្ស៊ី-អ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសប៉ុន្មានម៉ោងមុនថាលោក នឹងមិនធ្វើដំណើរទៅកាន់ប្រទេសទួរគី ដើម្បីចូលរួមកិច្ចចរចារុស្ស៊ី-អ៊ុយក្រែន នោះទេ។

ប៉ុន្តែមុននេះ លោក បានជូនដំណឹងជាថ្មីថា លោក អាចនឹងធ្វើដំណើរទៅកាន់ទីនោះ (ទីក្រុងអ៊ីស្តង់ប៊ុល) បើសិនជាកិច្ចចរចានោះ មានអ្វីចាំបាច់ណាមួយនោះ។

ទោះជាយ៉ាងណា មន្ត្រីសេតវិមាន បានឲ្យដឹង កាលពីថ្ងៃទី ១៣ ខែឧសភាថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងបេសកជនពិសេសប្រធានាធិបតីលោក Steve Witkoff រួមទាំងបេសកជនពិសេសសម្រាប់អ៊ុយក្រែន លោក Keith Kellogg នឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ផងដែរ។

គួររំលឹកថា កិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន នឹងប្រព្រឹត្តទៅនៅថ្ងៃនេះ នាទីក្រុងអ៊ីស្តង់ប៊ុល រដ្ឋធានីប្រទេសទួរគី ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment