សហរដ្ឋអាមេរិក បានអំពាវនាវឱ្យបន្ថយភាពតានតឹងកំពុងកើនឡើងនៅក្នុងប្រទេសស៊ីរី ជាកន្លែងដែលសម្ព័ន្ធមិត្តឧទ្ទាមវាយលុកទឹកដីជាច្រើនពីការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Bashar al-Assad ដ៏លឿនមួយ។
សហភាពអ៊ឺរ៉ុប ក៏បានអំពាវនាវឱ្យភាគីទាំងអស់ បន្ធូរបន្ថយភាពតានតឹង ខណអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres លើកឡើងថា លោក មានការភ្ញាក់ផ្អើលចំពោះអំពើហិង្សានេះ និងបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការប្រយុទ្ធគ្នានេះ។
ប្រទេសស៊ីរី មានសង្រ្គាមចាប់តាំងពីលោក Assad បានបង្ក្រាបការតវ៉ាលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ ២០១១ ដែលជម្លោះអូសទាញមហាអំណាចបរទេស និងពួកជីហាដ ហើយធ្វើឱ្យមនុស្ស ៥០០,០០០ នាក់ ស្លាប់។
សង្រ្គាមភាគច្រើន បានស្ងប់ស្ងាត់នៅពេល លោក Assad ត្រលប់មកគ្រប់គ្រងប្រទេសវិញរហូតដល់សប្តាហ៍មុន នៅពេលដែលសម្ព័ន្ធឧទ្ទាមចាប់ផ្តើមវាយលុកជាថ្មី ។
ការវាយប្រហារនេះ ត្រូវបានគេមើលឃើញថា ប្រទេសស៊ីរីធ្លាក់ទៅលើការគ្រប់គ្រងរបស់ក្រុមឧទ្ទាម រួមទាំងក្រុងអាឡិបប៉ូ ជាលើកទី ២ ចាប់តាំងពីសង្គ្រាមស៊ីវិលចាប់ផ្តើមមក ៕
ដោយ៖ ពេជ្រ