អាមេរិក ​ជំរុញ​ឲ្យអាជ្ញាធរ​ស៊ី​រី​ ចាត់វិធានការបន្ទាន់លើពួកឧទ្ទាម កុំឲ្យប្រទេសកាន់តែដុនដាប

សហរដ្ឋអាមេរិក បានអំពាវនាវឱ្យបន្ថយភាពតានតឹងកំពុងកើនឡើងនៅក្នុងប្រទេសស៊ីរី ជាកន្លែងដែលសម្ព័ន្ធមិត្តឧទ្ទាមវាយលុកទឹកដីជាច្រើនពីការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Bashar al-Assad ដ៏លឿនមួយ។

 សហភាពអ៊ឺរ៉ុប ក៏បានអំពាវនាវឱ្យភាគីទាំងអស់ បន្ធូរបន្ថយភាពតានតឹង ខណអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres លើកឡើងថា លោក មានការភ្ញាក់ផ្អើលចំពោះអំពើហិង្សានេះ និងបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការប្រយុទ្ធគ្នានេះ។

 ប្រទេសស៊ីរី មានសង្រ្គាមចាប់តាំងពីលោក Assad បានបង្ក្រាបការតវ៉ាលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ ២០១១ ដែលជម្លោះអូសទាញមហាអំណាចបរទេស និងពួកជីហាដ ហើយធ្វើឱ្យមនុស្ស ៥០០,០០០ នាក់ ស្លាប់។

 សង្រ្គាម​ភាគច្រើន​ បាន​ស្ងប់ស្ងាត់​នៅពេល ​លោក Assad ត្រលប់​មក​គ្រប់គ្រង​ប្រទេស​​វិញ​រហូត​ដល់​សប្តាហ៍​មុន​ នៅពេល​ដែល​សម្ព័ន្ធ​ឧទ្ទាម​​ចាប់ផ្តើម​វាយលុកជាថ្មី ។

 ការ​វាយ​ប្រហារ​នេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ប្រទេស​ស៊ីរី​ធ្លាក់​ទៅ​លើ​ការ​គ្រប់​គ្រង​របស់​ក្រុម​ឧទ្ទាម រួម​ទាំង​ក្រុង​អាឡិបប៉ូ ជា​លើក​ទី ២ ​ចាប់​តាំង​ពី​សង្គ្រាម​ស៊ីវិល​ចាប់​ផ្តើម​មក ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment