​​គ្រូ​ស្វាយរៀង ​៖ ចំណុចល្អរបស់ FK Arkadag ​គឺជាក្រុមលេងដាក់សម្ពាធខ្លាំង​

ថ្លែងនៅក្នុងសន្និសិទកាសែតមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League ជាមួយ FK Arkadag ល្ងាចនេះ លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បាននិយាយថា ចំណុចល្អរបស់ FK Arkadag គឺជាក្រុមមួយដែលលេងខ្លាំង។ ពេលពួកគេការពារ ដាក់សម្ពាធ ឡើងទៅប្រយុទ្ធ គឺពួកគេលេងខ្លាំង។ នេះគឺជាចំណុចល្អរបស់ពួកគេ។ ចំណែកយើងក៏ត្រូវប្រើចំណុកល្អ ចំណុចខ្លាំងរបស់ពួកយើងដែរ ដូចជារបៀបលេងរបស់យើង របៀបប្រយុទ្ធលើគូប្រកួតរបស់យើង គឺយើងនឹងប្រើប្រាស់វា»។

​លោក Pep បានបន្ថែមអំពីស្ថានភាពរបស់កីឡាករក្នុងក្រុមថា៖ «កីឡាករដែលរបួសពីមុនមក ឥឡូវនេះយើងនៅសល់របួសតែ ២ នាក់ទេ។ អ៊ីចឹងក្រៅពីហ្នឹងទៀត គឺយើងបានជាសះស្បើយហើយសម្រាប់ក្រុមទាំងមូល»។

សូមជម្រាបថាព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុម FC Arkadag ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/2025 វេលាម៉ោង៧:០០ នាទីយប់ | ផ្សាយផ្ទាល់ BTV NEWS។ ដូច្នេះយើងរងចាំមើលថាតើល្ងាចនេះ​ ស្វាយរៀង ឬ FC Arkadag នឹងក្លាយជាម្ចាស់ជើងឯក AFC Challenge League រួមទាំងប្រាក់១លានដុល្លារ?៕

Written by 

Related posts

Leave a Comment