លោក Arya Sinulingga សមាជិកសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី (PSSI)បានបង្ហាញមូលហេតុដែលនៅពីក្រោយការលុបចោលការធ្វើជាម្ចាស់ផ្ទះរបស់ឥណ្ឌូនេស៊ី នៃការប្រកួតជើងឯកអាស៊ាននារីឆ្នាំ ២០២៥។
មូលហេតុចម្បងនៃការប្តូរគឺដោយសារជាបន់កាលវិភាគជាមួយព្រឹត្តិការណ៍សំខាន់មួយទៀតគឺ ការប្រកួតជើងឯក ASEAN U-16 Women’s Championship ឆ្នាំ ២០២៥ ។លោក Arya បានពន្យល់ថាខណៈពេលដែល AFF បានស្នើឱ្យឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតទាំងពីរ កាលវិភាគប្រកួតនៅខែសីហាបាននាំឱ្យមានការស្នើសុំផ្លាស់ប្តូរជើងឯកនារីអាស៊ានទៅខែឧសភា។ទោះជាយ៉ាងណាក៏ដោយ សំណើនេះត្រូវបានបដិសេធដោយ AFF ហើយបានសម្រេចឲ្យ វៀតណាមធ្វើជាម្ចាស់ផ្ទះថ្មីសម្រាប់ការប្រកួត៕
