ត្រាំ ថាមកដល់ពេលនេះ រុស្ស៊ី និងអ៊ុយក្រែន យល់ចិត្តគ្នាច្រើនហើយ ចំពោះលក្ខខណ្ឌនៃបទឈប់បាញ់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ចំណុចភាគច្រើននៃកិច្ចព្រមព្រៀងដែលអាចកើតមាន ស្តីពីការដោះស្រាយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានយល់ព្រម ដោយបន្ថែមថា ភាគីទាំង ២ នៅពេលនេះ អាចចាប់ផ្ដើមកិច្ចប្រជុំមួយក្នុងកម្រិតខ្ពស់បំផុតណាមួយ។

លោក ត្រាំ បានសរសេរនៅលើទំព័រ Truth Social ថា ថ្ងៃដ៏ល្អនៅក្នុងកិច្ចពិភាក្សា និងកិច្ចប្រជុំជាមួយរុស្ស៊ី និងអ៊ុយក្រែន។ ភាគីទាំង ២ អាចឈានដល់កិច្ចព្រមព្រៀងមួយ ហើយភាគីទាំង ២ គួរតែចាប់ផ្ដើមកិច្ចប្រជុំទល់មុខ ដើម្បីសម្រេចវា។

លោក បានបន្ថែមថា សហរដ្ឋអាមេរិក នឹងឈរចាំមើល ដើម្បីជួយសម្រួលដល់ការបញ្ចប់ជម្លោះនេះ ផងដែរ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ត្រាំ ខាងលើនេះ កើតឡើងបន្ទាប់ពីជំនួប​លើក​ទី​ ៤ រវាង​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន និង​បេសកជន​ពិសេស​ប្រធានាធិបតី​អាមេរិក​ លោក Steve Witkoff បាន​ប្រព្រឹត្តទៅ​ កាលពី​ថ្ងៃ​សុក្រ​៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment