អាជ្ញាធរ រកឃើញប្រអប់ខ្មៅយន្តហោះធ្លាក់នៅឥណ្ឌា បានមួយហើយ

អាជ្ញាធរអាកាសចរណ៍ បានឲ្យដឹងពីរកឃើញប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅចំនួនពីរនៃជើងហោះហើរ Air India ដែលធ្លាក់នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា ដោយសម្លាប់មនុស្ស ២៤១ នាក់។ កាសែតក្នុងស្រុក Hindustan Times បាននិយាយថា

ជើងហោះហើរដែលឆ្ពោះទៅទីក្រុងឡុងដ៍នេះ បានធ្លាក់កាលពីរសៀលថ្ងៃព្រហស្បតិ៍ ភ្លាមៗបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Sardar Vallabhbhai Patel ក្នុងទីក្រុង Ahmedabad ចម្ងាយប្រហែល ១៧ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង Gandhinagar រដ្ឋធានីនៃរដ្ឋ Gujarat ។

ក្នុងចំណោមប្រអប់ខ្មៅទាំងពីរនោះ ប្រអប់ខ្មៅមួយនៅខាងក្រោយយន្តហោះ ត្រូវបានគេរកឃើញ ហើយភ្នាក់ងារនាយកដ្ឋានអាកាសចរណ៍ស៊ីវិល នឹងប្រមូលឧបករណ៍ដើម្បីវិភាគការថតសំឡេង។ ប្រអប់ខ្មៅទីពីរនៅក្នុងផ្នែកខាងមុខរបស់យន្តហោះនេះ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។

ប្រអប់ខ្មៅគឺជាឧបករណ៍ថតទិន្នន័យអេឡិចត្រូនិចនៅក្នុងយន្តហោះ ត្រូវបានរចនាឡើងដើម្បីតាមដានសកម្មភាពហោះហើរ និងថតរាល់ពេលមានអាសន្នណាមួយកើតឡើង៕

ដោយ៖ ពេជ្រ                             

Written by 

Related posts

Leave a Comment