កាលពីម្សិលមិញកីឡាករ Matheus Moresche បានទម្លាក់ក្នុង story នៅលើ IG ផ្ទាល់ខ្លួនរបស់គេ ឱ្យអ្នកគាំទ្រស្វាយរៀងសប្បាយរីករាយ ‘ទីបំផុតបានត្រលប់មកវិញហើយ’។ បង្ហោះនេះអាចចាត់ទុកជាដំណឹងល្អសម្រាប់អ្នកគាំទ្រស្វាយរៀង ខណៈក្លិបត្រៀមប្រកួតដណ្ដើមជើងឯក AFC Challenge League ផងដែរ។
សូមជម្រាបថា Moresche បានខកខានបង្ហាញខ្លួន ៤ប្រកួតជាប់ៗគ្នាឱ្យ ព្រះខ័នរាជស្វាយរៀង ទាំងក្នុងលីគ និងពាន AFC Challenge League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទាំងពីរជើង ដូច្នេះការវិលត្រលប់មកវិញរបស់គេ គឺជាកម្លាំងដ៏សំខាន់សម្រាប់ក្លិបដែលកំពុងតែមមាញឹក៕
