កុមារ ៣ នាក់រងរបួសករណីយកគ្រាប់បេ៤០មកដំលេងបណ្តាលឲ្យផ្ទុះ នៅស្រុកបាណន់

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥​ វេលាម៉ោង​ ១៥៖២០នាទីមានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះបេ ៤០  នៅចំណុចក្រុមទី៧ ភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ឧប្បត្តិហេតុនោះកើតឡើងនៅពេលដែលក្មេងយកពូថៅដំទៅលើគ្រាប់បេ ៤០ បានបណ្តាលឱ្យផ្ទុះរងរបួសពាសពេញខ្លួន។ ជនរងគ្រោះ​រួមមាន៖

១ -ឈ្មោះ ថា សម្បត្តិភេទប្រុស អាយុ១៧ឆ្នាំ

២-ឈ្មោះ វន រស្មី ភេទប្រុស អាយុ១៤ឆ្នាំ

៣-ឈ្មោះ វន វាសនា ភេទប្រុស អាយុ១២ឆ្នាំ

ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនយកទៅសង្រ្គោះនៅមណ្ឌលសុខភាព ឃុំចែងមានជ័យ​ ស្រុក បាណន់​ ខេត្តបាត់ដំបង។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ​ សូមកុំ​យកមក​ ដំ​ គប់​ កែច្នៃ​ វាអាចបណ្តាលឲ្យរបួស ពិការ​ ស្លាប់​ គ្រប់ពេល  ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

Written by 

Related posts

Leave a Comment