ស្វាយរៀង លត់ Madura ៣-០ ​ជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន AFC Challenge League

ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី Madura United ដោយលទ្ធផល ៣-០ ក្នុងជំនួបជើងទី១ នៃវគ្គ ៤ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍បាល់ទាត់ AFC Challenge League 2024/2025 ​នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះស្វាយរៀង រកបានដោយកីឡាករ Breninho នៅនាទីទី៣​ កីឡាករ Bounphachan Bounkong នៅនាទីទី៦ និងកីឡាករ មិន រតនៈ បន្ថែមគ្រាប់ទី៣ នៅនាទី៩០ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។

ជ័យជម្នះនេះ គឺជាដើមទុនដ៏សំខាន់របស់ក្រុមព្រះខ័នរាជស្វាយរៀង សម្រាប់ជំនួបកាត់សេចក្ដីជើងទី២ ដែលពួកគេត្រូវធ្វើដំណើរទៅលេងនៅទឹកដីរបស់ក្រុម Madura United នៃប្រទេសឥណ្ឌូនេស៊ីវិញម្ដង នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ីនេះ៕

Written by 

Related posts

Leave a Comment