ឡានក្រុង​បើកធ្លាក់ផ្លូវក្រឡាប់នៅវៀតណាម សម្លាប់​អ្នកដំណើរ​១០​នាក់ រួមមានកុមារ​ ២​នាក់​

មនុស្ស ១០នាក់ រួមទាំងកុមារ ២នាក់ ត្រូវបានសម្លាប់ នៅព្រឹកថ្ងៃសុក្រ ក្នុងឧបទ្ទវហេតុក្រឡាប់ឡានក្រុង នៅប្រទេសវៀតណាម។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងថា ឡានក្រុងដែលកំពុងធ្វើដំណើរពីទីក្រុងហាណូយទៅកាន់ទីក្រុង Da Nang បានបើកធ្លាក់ផ្លូវ បណ្ដាលឲ្យជ្រុលទៅបុកបង្គោលភ្លើងនៅតាមដងផ្លូវ ហើយក្រឡាប់។

អ្នកស្លាប់ទាំងអស់ជាជនជាតិវៀតណាម។ ចំណែក​អ្នក​រួម​ដំណើរ ​១២​នាក់​ទៀត​ បាន​រង​របួស​ កំពុងបញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា អ្នកស្លាប់ គឺជាភ្ញៀវទេសចរក្នុងស្រុកដែលធ្វើដំណើរទៅកាន់ទីក្រុង Da Nang សម្រាប់ដំណើរកម្សាន្ត។

ឧបទ្ទវហេតុនេះ កើតឡើងត្រឹមតែមួយសប្តាហ៍បន្ទាប់ពីទូកទេសចរណ៍មួយបានក្រឡាប់នៅក្នុងឈូងសមុទ្រ Ha Long ដោយសម្លាប់អ្នកដំណើរ និងនាវិកវៀតណាមចំនួន ៣៨ នាក់ មានតែមនុស្ស ១០ នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ កំពុង​បន្ត​ស្វែង​រក​មនុស្ស​ម្នាក់​ដែល​នៅ​បាត់​ខ្លួន៕

ដោយ៖ ពេជ្រ                               

Written by 

Related posts

Leave a Comment