អាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូង គ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី ៣ ខែមិថុនា ប៉ុន្តែជាកាលបរិច្ឆេទបណ្ដោះអាសន្ននោះទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ នៅថ្ងៃចន្ទនេះ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះរបស់ខ្លួន។

ប្រភពដដែល បានបញ្ជាក់ថា ដោយមើលឃើញពីសារៈសំខាន់នៃបញ្ហា និងការកំណត់ថ្ងៃបោះឆ្នោតជាថ្ងៃសាធារណៈបណ្តោះអាសន្ន ការសម្រេចចិត្តនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។
បើតាមរបាយការណ៍របស់ភ្នាក់ងារនេះ បានបន្ថែមថា ការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេស ត្រូវតែធ្វើឡើងក្នុងរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចដកអតីតប្រធានាធិបតី លោក Yoon Suk Yeol ចេញពីតំណែង កាលពីថ្ងៃទី ៤ ខែមេសា ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោក ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានសម្រេចជាឯកច្ឆ័ន្ទលើការចោទប្រកាន់លោកប្រធានាធិបតី Yoon Suk Yeol និងបិទត្រាការចោទប្រកាន់លើលោក ផងដែរ។
កាលពីថ្ងៃទី ១៥ ខែមករា ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ បានចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol នៅឯគេហដ្ឋានរបស់លោកក្នុងទីក្រុងសេអ៊ូលពីបទបះបោរប្រឆាំងនឹងបទបញ្ជារដ្ឋធម្មនុញ្ញដោយសារតែព្រឹត្តិការណ៍ដែលបានកើតឡើងក្រោមច្បាប់អាជ្ញាសឹក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៩ ខែមករា តុលាការក្រុងសេអ៊ូលភាគខាងលិច បានសម្រេចយកប្រមុខរដ្ឋទៅឃុំឃាំង។ តុលាការដដែល បានចេញដីកាចាប់ខ្លួនប្រធានាធិបតីតែម្ដង៕

ដោយ៖ ពេជ្រ