លោក Kirill Dmitirev បេសកជនវិនិយោគពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកថា បទឈប់បាញ់លើតំបន់ថាមពលដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់ជម្លោះអ៊ុយក្រែន។

លោក Dmitriev ដែលជាប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីជំហានបន្ថែមទៀត ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានលក្ខណៈធម្មតា ដែលភាគច្រើនត្រូវបានផ្អាកនៅឆ្នាំ ២០២២។
លោក Dmitriev បានប្រាប់អ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា “យើងកំពុងកត់សម្គាល់ពីភាពវិជ្ជមាននៅក្នុងទំនាក់ទំនងរបស់យើង”។ លោកបានបន្ថែមថា “ការរីកចម្រើនដ៏សំខាន់ត្រូវបានធ្វើរួចហើយ” ឆ្ពោះទៅរកការឈានដល់បទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន៕

ដោយ៖ ពេជ្រ