តម្លៃប្រេងសាំង បានធ្លាក់ចុះ ២ ដុល្លារ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធទៅវិញទៅមកលើដៃគូពាណិជ្ជកម្ម ដែលបង្កឱ្យមានការព្រួយបារម្ភថា សង្រ្គាមពាណិជ្ជកម្មពិភពលោកអាចនឹងធ្វើឱ្យតម្រូវការប្រេងឆៅ ធ្លាក់ចុះ។

ប្រេង Brent បានធ្លាក់ចុះ ១.៩៧ ដុល្លារ ឬ ២.៦៣ ភាគរយ មកត្រឹម ៧២.៩៨ ដុល្លារ ក្នុងមួយបារ៉ែល។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ ១.៩៨ ដុល្លារ ឬ ២.៧៦ ភាគរយ មកនៅត្រឹម ៦៩.៧៣ ដុល្លារ។
ទិន្នន័យរដ្ឋបាលព័ត៌មានថាមពលអាមេរិក កាលពីថ្ងៃពុធ បានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក កើនឡើងដល់ចំនួនដ៏ច្រើនគួរឱ្យភ្ញាក់ផ្អើល កាលពីសប្តាហ៍មុន ៦.២ លានបារ៉ែល ធៀបនឹងការព្យាករណ៍របស់អ្នកវិភាគ សម្រាប់ការធ្លាក់ចុះ ២.១ លានបារ៉ែល ៕

ដោយ៖ ពេជ្រ