លោក Carlo Ancelotti អ្នកចាត់ការទូទៅរបស់ក្លឹប Real Madrid បានចូលខ្លួនមកបំភ្លឺនៅតុលាការក្នុងប្រទេសអេស្ប៉ាញជុំវិញការចោទប្រកាន់ពីការគេចពន្ធ។
អតីតគ្រូបង្វឹក Chelsea និង Everton រូបនេះត្រូវបានចោទប្រកាន់ពីបទខកខានមិនបានបង់ពន្ធចំនួន ១ លានអឺរ៉ូ លើប្រាក់បៀវត្សរ៍របស់ក្លឹប Real កំឡុងពេលដែលលោកដឹកនាំដំបូងពីឆ្នាំ ២០១៣ ដល់ ២០១៥ ។លោក Ancelotti បាននិយាយថា «រូបលោមិនដែលគិតសោះឡើយ ពីការគេចវេសបង់ពន្ធជូនរដ្ឋអេស្ប៉ាញ» នៅអំឡុងពេលធ្វើសក្ខីកម្មកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។ លោកថា «សម្រាប់ខ្ញុំ គ្រប់យ៉ាងគឺធ្វើទៅតាមច្បាប់ជានិច្ច»។
ទាក់ទិននឹងករណីនេះដែរ រដ្ឋអាជ្ញាអេស្ប៉ាញបានកំពុងប្រមែប្រមូល និងស៊ើបអង្កេត នៅពេលលោក Ancelotti ប្រឈមទៅនឹងការជាប់ពន្ធនាគារ ៤ឆ្នាំ និង ៩ខែ រួមទាំងប្រាក់ពិន័យចំនួន ៣.២លានអឺរ៉ូថែមទៀតផង ប្រសិនបើរកឃើញថា គេចវេសមិនបង់ពន្ធលើប្រាក់ខែ និងចំណូលដែលបានមកពីការលក់សិទ្ធិរូបភាពរបស់លោកនោះ៕
