ក្រុមហង្សក្រហម Liverpool កាន់តែប្រកៀក ក្នុងការគ្រងតំណែងជើងឯកលីគកំពូលអង់គ្លេស Premier League មែនទែនហើយ បន្ទាប់ពីយកឈ្នះគូប្រជែង ស្ករគ្រាប់ Everton ១ទល់នឹង០ នាយប់មិញនេះ ប្រចាំសប្តាហ៍ទី៣០ ជើងទី២។
៣ពិន្ទុនេះបានធ្វើឲ្យក្រុមដែលដឹកនាំដោយបុរសសញ្ជាតិហូឡង់ លោក Arne Slot ត្រូវការតែ ១៣ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៨ប្រកួតដែលនៅសល់ ស្របពេលមាន ៧៣ពិន្ទុនាំមុខដាច់កំពូលតារាងពីក្រុមលេខ២ កាំភ្លើងធំ Arsenal ចំនួន១២ពិន្ទុ៕
